រោងចក្ររបស់យើង

បច្ចេកវិទ្យាដ៏ឆ្លាតវៃប៉ុន្តែសាមញ្ញរបស់យើងគឺបានផ្តោតសំខាន់ទៅលើចម្រោះទឹកសេរ៉ាមិចដែលត្រូវបានផលិតយ៉ាងងាយស្រួលនៅក្នុងរោងចក្រនៅប្រទេសកម្ពុជារបស់យើង។

Hydrologic_Factory.00_00_01_19.Still001

Hydrologic ផលិតចម្រោះទឹកនៅក្នុងរោងចក្រមួយចម្ងាយ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលមានបុគ្គលិកចំនួន ២៥ នាក់។

Hydrologic_Factory.00_00_16_02.Still005

ដីឥដ្ឋក្នុងតំបន់ត្រូវបានលាយជាមួយអង្កាមម៉ត់រួចអុកជាមួយពុម្ព ស្មូនដោយដៃបន្ថែម ហើយដុតក្នុងឡរយៈពេល ១២ ម៉ោង នៅសីតុណ្ហភាព ៨៣០ អង្សាសេ។

Hydrologic_Factory.00_00_34_08.Still010

អង្កាមតូចៗទាំងនេះនឹងរលាយក្លាយជារន្ធសមីក្រូទស្សន៍ដែលមិនអាចឱ្យបាក់តេរីជ្រាបចូលបានដូចជា។ ផើងត្រូវបានស្រោបដោយប្រាក់នីត្រាតដែលជាថ្នាំសំលាប់មេរោគដែលផ្តល់ជារបាំងទីពីរប្រឆាំងនឹងបាក់តេរី។

Hydrologic_Factory.00_00_47_01.Still012

ផ្នែកផ្សេងៗទៀតដែលនៅសល់ – រ៉ូម៉ាណេនិងជើងបញ្ឈរត្រូវបានផលិតនិងដឹកជញ្ជូនមកពីបរទេសនិងសហរដ្ឋអាមេរិក។

Hydrologic_Factory.00_01_06_09.Still015

ផើងចម្រោះត្រូវបានត្រាំទឹករយៈពេល ២៤ ម៉ោង ដើម្បីលាងសម្អាតធូលីដីឥដ្ឋដែលមាននៅសល់ក្នុងរន្ធតូចៗរបស់ផើងចម្រោះ ។

Hydrologic_Factory.00_01_10_06.Still016

Hydrologic ធ្វើការសាកល្បងកម្រិតលំហូរទឹកដើម្បីរក្សាលំហូរឲ្យនៅ ២-២.៥ លីត្រក្នុងមួយម៉ោង និងប្រមូលគំរូទឹកសម្រាប់ការធ្វើតេស្តគុណភាពដើម្បីបំពេញតាមតម្រូវការស្តង់ដារ Gold Standard ។

ចម្រោះទឹក ស៊ុបភើទន្សាយ ត្រូវបានរចនា បង្កើត ផលិតនិងចែកចាយដោយក្រុមហ៊ុន Hydrologic ដែលជាសហគ្រាសសង្គមមួយនៅក្នុងប្រទេសកម្ពុជា។

នៅប្រទេសកម្ពុជាទឹកដែលមិនបានទទួលការច្រោះនិងខ្វះអនាម័យល្អបានបណ្តាលឱ្យមានជំងឺរាករូសប្រមាណ ១០ លានករណីនិង ១០.០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំហើយភាគច្រើននៅតាមតំបន់ជនបទបណ្តាកុមារអាយុក្រោម ៥ ឆ្នាំ។ ជំងឺរាគរូសនិងជំងឺបង្កដោយទឹកផ្សេងៗទៀតធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារការចំណាយលើសុខភាព ការបាត់បង់ផលិតភាពការងារ និងការខកខានមិនបានទៅរៀននៅសាលាជាដើម។

គ្រួសារនៅតាមជនបទទទួលទានទឹក ពីប្រភពជាច្រើនខុសៗគ្នាតាមទីតាំងនិងរដូវកាល។ ប្រភពទឹកទូទៅរួមមានទឹកទន្លេ បឹង ស្រះ អណ្តូង ទឹកភ្លៀងនិងអ្នកលក់ទឹកក្នុងស្រុកដែលចែកចាយទឹកតាមបំពង់ទុយោ ឡានដឹកទឹក ឬរទេះ ។ ប្រភពទាំងនេះច្រើនតែមានភាពកខ្វក់ដោយសារខ្វះអនាម័យល្អ ការរក្សារទុកដាក់មិនមានសុវត្ថិភាពល្អនិងមានការបំពុលពីសត្វ។

Hydrologic គឺជាសហគ្រាសសង្គមមួយដែលផលិតចែកចាយនិងលក់ម៉ាស៊ីនចម្រោះទឹកសេរ៉ាមិចនៅទូទាំងប្រទេសកម្ពុជា។ បានចាប់ផ្តើមឫសគល់នៅឆ្នាំ ២០០១ ដែលវិវឌ្ឍន៍ពីគម្រោងទឹកស្អាតមួយដែលផ្តួចផ្តើមឡើងដោយអង្គការអន្តរជាតិក្រៅរដ្ឋាភិបាល iDE ហើយមកដល់ពេលនេះ Hydrologic បានចែកចាយចម្រោះទឹកជាង ៥០០,០០០ ធុង ក្រោមផ្លាកសញ្ញាទន្សាយ នៅទូទាំងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១០ Hydrologic ត្រូវបានចុះបញ្ជីជាអាជីវកម្មដែលរកប្រាក់ចំណេញ ដែលបានបង្កើតគុណតម្លៃសម្រាប់អតិថិជនរបស់ខ្លួននៅទូទាំងប្រទេសដោយផ្តល់នូវផលិតផលយូរអង្វែងមួយ រួមចំណែកយ៉ាងសំខាន់ដល់សុខភាពសាធារណៈ ការការពារបរិស្ថាននិងជួយដល់ជីវភាពនៅតំបន់ជនបទ។

ទឹកពិសារនៅក្នុងគ្រួសារប្រហែលជា ៧២% នៅតាមជនបទបានមកពីការដាំទឹកអោយពុះ។ ការធ្វើបែបនេះអាចមានប្រសិទ្ធភាពប៉ុន្តែការអនុវត្តជាក់ស្តែងជាទូទៅការដាំទឹកតែមួយមុខគឺមិគ្រប់គ្រាន់ ទេ។ ការដាំឱ្យពុះក៏ត្រូវចំណាយលុយផងដែរ។ ភាគច្រើននៃគ្រួសារនៅតាមជនបទប្រើប្រាស់អុស ធ្យូង ឬខ្លះទៀតប្រើហ្គាសដែលបណ្តាលឱ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់និងបង្កើនភាពប៉ះពាល់លើធនធានព្រៃឈើនៅក្នុងប្រទេសដែលមានអត្រានៃការកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេនៅលើពិភពលោក។ Hydrologic ជួយសន្សំសំចៃ កាបូនឌីអុកស៊ីត (CO2) ប្រហែល ១៣ ម៉ឺនតោនជារៀងរាល់ឆ្នាំដោយបានផ្លាស់ប្តូរឥរិយាបថរបស់អតិថិជនពីការប្រើប្រាស់អុសឬធ្យូងហើយងាកមកជ្រើសរើសយកវិធីសាស្ត្រចម្រោះទឹកផ្សេងៗជំនួសវិញ។

Super-Tunsai-Emblem-Green-Outline-250px

ការបញ្ជាទិញសម្រាប់អង្គការក្រៅរដ្ឋាភិបាល, មិនមែនក្រុមហ៊ុនរកប្រាក់ចំណេញ

ផលិតផលរបស់ Hydrologic គឺឧបករណ៍ចម្រោះទឹកស្អាតសេរ៉ាមិច (CWPs) ដែលបានកំណត់ស្តង់ដារសម្រាប់ការច្រោះទឹកប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍អស់រយៈពេល ៣០ ឆ្នាំកន្លងមកហើយ។

ប្រព័ន្ធចម្រោះទឹកសេរ៉ាមិចខ្នាតតូចមានប្រវត្ដិសាស្ដ្រដ៏យូរអង្វែងមកហើយ ដែលត្រូវបានប្រើក្នុងទម្រង់ផ្សេងៗតាំងពីសម័យបុរាណមកម្លេះ។ ចម្រោះបែបផើងសេរ៉ាមិចដែលផលិតនៅក្នុងស្រុកមានគុណប្រយោជន៍ដោយសារមានតម្លៃសមរម្យ គ្មានជាតិគីមី ងាយស្រូលក្នុងការថែទាំ អាចធ្វើការចល័តបាននិងងាយស្រួលប្រើប្រាស់។ ចម្រោះបាន ច្រោះយកមីក្រូសរីរាង្គចេញពីទឹកដោយការច្រោះតាមរយៈរន្ធសេរ៉ាមិច ដែលមានអត្រាលំហូរជាធម្មតា 2-3 លីត្រក្នុងមួយម៉ោង។

Super-Tunsai-Emblem-Green-Outline-250px
mondulkiri-flickr-square

ការទូទាត់តបស្នងការប្រើកាបូន

Hydrologic ជួយសន្សំសំចៃ កាបូនឌីអុកស៊ីត (CO2) ប្រហែល ១៣ ម៉ឺនតោនជារៀងរាល់ឆ្នាំដោយផ្លាស់ប្តូរអតិថិជនពីការប្រើប្រាស់អុសឬធ្យូងហើយជ្រើសរើសយកវិធីសាស្ត្រចម្រោះទឹកវិញ។

យើងផ្តល់ជូនអ្នកនូវជម្រើសដើម្បីកាត់កងការចូលរួមសាយភាយកាបូនរបស់អ្នកដោយទិញឥណទានកាបូនសម្រាប់សហគ្រាសរបស់អ្នកតាមរយៈគេហទំព័រ Gold Standard ។ គ្រាន់តែចុចលើប៊ូតុងខាងក្រោម។

  • តើអ្នកចង់កាត់កងកាបូនលើការធ្វើដំណើររបស់អ្នកទេ?
  • តើអ្នកចង់ចូលរួមចំណែកក្នុងបេសកកម្មរបស់ Hydrologic ដែរឬទេ?